Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu -->

Search This Blog

Saturday, March 19, 2016

មួយ​ឃ្លា​យ៉ាង​មាន​ន័យ​ពី វឌ្ឍនាកា ​មិន​ទាត់​បាល់​ប៉េណាល់ទី​យប់​មិញ

“ខ្ញុំ​គិត​ថា​នរណា​ទាត់​ចូល​ក៏​ក្រុម​ឈ្នះ​ដែរ” ​ជា​ពាក្យ​មួយ​ឃ្លា​ដ៏​មាន​ន័យ​ ដែល ​ចាន់ វឌ្ឍនាកា ​បញ្ជាក់​ពី​មូលហេតុ​ឱ្យ​ប្រាក់ មុន្នីឧត្តម ​ជា​អ្នក​ទាត់​បាល់​ពិន័យ​១១​ម៉ែត្រ​យក​ឈ្នះ​ក្រុម Lao All Stars ​កាល​ពី​យប់​មិញ។

Chan-vatanaka

ក្រោយ​លទ្ធផល​ស្មើ​​គ្នា ២-២ ​នៅ​យប់​មិញ​នេះ ​ខាង​ក្រុម Cambodia All Stars ​ទទួល​បាន​បាល់​ពិន័យ​១១​ម៉ែត្រ ​បន្ទាប់​ពី​ខាង​កីឡាករ​ក្រុម​ឡាវ​បង្ក​កំហុស​លើ​ វឌ្ឍនាកា ​ក្នុង​តំបន់​គ្រោះ​ថ្នាក់។ គ្រា​នោះ អ្នក​គាំទ្រ​ទាំង​អស់​សឹង​តែ​គិត​គ្រប់​គ្នា​ទៅ​ហើយ​ថា​ប្រាកដ​ជា​តារា​ជើង​ស៊ុត​របស់​បឹង​កេត​ជា​អ្នក​ទាត់​បាល់​នោះ​ហើយ ប៉ុន្តែ​ជាក់​ស្ដែង​ទៅ​រូបគេ​បែរ​ជា​ឱ្យ​បាល់​នោះ​ទៅ​មិត្ត​រួម​ក្រុម ប្រាក់ មុន្នីឧត្តម​ជា​អ្នក​ស៊ុត​បញ្ចូល​ទី​ទៅ​វិញ។

ចំពោះ​កន្លែង​នេះ​ដែរ កីឡាករ​ដើម​កំណើត​នៅ​កំពត​ខាង​លើ ​បាន​បកស្រាយ​ប្រាប់ Sabay ​ថា ​មក​ពី​មិន​ចាំ​បាច់​តែ​ស៊ុត​គ្រប់​ប្រកួត​នោះ​ទេ អ្វី​ដែល​សំខាន់​គឺ​ឱ្យ​តែ​ក្រុម​ទាំង​មូល​ឈ្នះ​ការ​ប្រកួត​ទៅ​បាន​ហើយ។ វា​មិន​មែន​ជា​រឿង​សំខាន់​ទេ សម្រាប់​នរណា​ជា​អ្នក​ស៊ុត​ចូល អ្វី​ដែល​សំខាន់​គឺ​លេង​សហការ​គ្នា​យក​ឈ្នះ​គូ​ប្រកួត។

No comments:

Post a Comment

Disqus Shortname

Comments system