បរទេស៖ វាជាដំណឹងដ៏គួរឲ្យ យកចិត្តទុកដាក់មួយ បន្ទាប់ពីក្រុមអ្នកវិទ្យាសាស្ត្រ បានបញ្ចេញរបាយការណ៍មួយ ដោយលើកឡើងថា មនុស្សយ៉ាងច្រើន ពោលគឺជិតកន្លះផែនដី នឹងត្រូវការវ៉ែនតា ជាចាំបាច់បំផុត មុនឆ្នាំ២០៥០ ដោយសារតែកត្តាដ៏ធំមួយ។
យោងតាមប្រភពព័ត៌មាន ដែលបានដកស្រង់ចេញពី របាយការណ៍មួយ ដែលទើបនឹងធ្វើការចុះផ្សាយ នៅក្នុងសារព័ត៌មាន Opthalmology បានឲ្យដឹងថា មិនយូរនោះទេ គិតត្រឹមឆ្នាំ២០៥០ ខាងមុខនេះ មនុស្សប្រហែលជា ៤.៨ពាន់លាននាក់ ស្មើនឹង ៤៩.៨% នៃចំនួនប្រជាជនសរុប នៅក្នុងពិភពលោក នឹងត្រូវការវ៉ែនតា (ប្រភេទវ៉ែនតាមីញ៉ូប) ជាចាំបាច់ ក៏ព្រោះតែការចំណាយពេល នៅនឹងមុខកញ្ចក់អេក្រង់ ច្រើនហួសប្រមាណពេក។
របាយការណ៍នោះ បានបញ្ជាក់ទៀតថា កត្តាដ៏ធំបំផុតនោះ គឺមកពីការផ្លាស់ប្តូរ នៃរបៀបរស់នៅ នេះមានន័យថា មនុស្សភាគច្រើន បានកាត់បន្ថយ នូវសកម្មភាព កំសាន្តនៅក្រៅផ្ទះ របស់ខ្លួន ដោយប្តូរមកជាការបង្កើន នូវសកម្មភាព ក្នុងផ្ទះឬក៏ នៅក្បែរការងារជាដើម ជាហេតុនាំឲ្យ មានការសម្លឹងមើលទៅលើ កញ្ចក់អេក្រង់ មិនថាជារបស់ទូរស័ព្ទ ទូរទស្សន៍ ឬក៏កុំព្យូទ័រនោះឡើយ។
វ៉ែនតា នឹងក្លាយជាតម្រូវការចាំបាច់ សម្រាប់មនុស្សជិតកន្លះ ភពផែនដី មុនឆ្នាំ២០៥០
មូលហេតុនេះហើយ ទើបនាំឲ្យមនុស្សទាំងនោះ ប្រឈមមុខនឹងអាការៈ មីញ៉ូបភ្នែក និងឈានទៅរកតម្រូវការ វ៉ែនតាជាចាំបាច់ តែម្តង។
Karla Zadnik អ្នកដឹកនាំក្នុងការ ស្រាវជ្រាវទៅលើរបាយការណ៍ មួយនេះបាននិយាយថា “ការសម្លឹងមើលកញ្ចក់អេក្រង់ ច្រើនពេក គឺជាហេតុនាំឲ្យមនុស្ស មីញ៉ូបភ្នែក បើមិនអញ្ចឹងទេ វាក៏ជាកត្តាគ្រោះថ្នាក់ ក្នុងរយៈពេលវែងឆ្ងាយ សម្រាប់មនុស្ស ជាពិសេសគឺកុមារ ផងដែរ”។
គូសបញ្ជាក់ផងដែរថា បើគិតត្រឹមឆ្នាំ២០១០ កន្លងទៅនេះ អត្រានៃតម្រូវការ វ៉ែនតា (ប្រភេទវ៉ែនតាមីញ៉ូប) បានឡើងទ្វេដង ដែលមានអត្រាឡើងដល់ ២៨.៣% ហើយនេះគឺជាបញ្ហាមួយ ដែលយើងគួរយកចិត្តទុកដាក់ ផងដែរ៕
ការសម្លឹងមើល កញ្ចក់អេក្រង់ ច្រើនម៉ោងពេក ជាហេតុនាំឲ្យ មនុស្សត្រូវការ វ៉ែនតា
Wrote by:Khmer Load


No comments:
Post a Comment